អត្ថបទចម្រៀង: ស្នេហ៍គ្រាដំបូង លំនាំ: ណូយ វ៉ាន់ណេត ស្នេហ៍គ្រាដំបូង ដែលបងបានយល់ ស្នេហ៍ដែលបានផ្តល់ ដូចទឹកអម្រិត ចេញពីដូងចិត្តស្ម័គ្រជាគូគ្រង ស្បថស្បែសាសងសច្ចានិងគ្នា។ ឱ!ផ្ទាំងសិលាចារជាសាក្សី សម្បថថ្មីៗ ស្រីស្បថសច្ចា ពេលនេះស្រីក្បត់ប្រែចិត្តសាវា ភ្លេចផ្ទាំងសិលា ប្រហារចិត្តខ្ញុំ។ ថ្វីបើរូបបងជាអ្នកក្រក្រី ក្រទាំងសម្ដីឆ្លើយឆ្លងនឹងអូន ភ្លេចពាក្យសម្បថប្រែរលាយសូន្យ រសាត់ដូចក្បូនរកភពស្នេហ៍ថ្មី។ បុប្ផាស្រស់ល្អបងសូមជូនពរ ដោយចិត្តស្មោះសរដល់គូស្នេហ៍ថ្មី ជាតិនេះជាតិក្រោយសុំកែចិត្តថ្មី…
Category: